បាណាតិបាតា វេរមណី សិក្ខាបទំ សមាទិយាមិ
ខ្ញុំព្រះករុណាសូមសមាទាននូវសិក្ខាបទគឺជាហេតុវៀរចាកកិរិយាធ្វើសត្វមានជីវិតអោយធ្លាក់ចុះកន្លងគឺសម្លាប់សត្វ។
អទិន្នាទានា វេរមណី សិក្ខាបទំ សមាទិយាមិ
ខ្ញុំព្រះករុណាសូមសមានទាននូវសិក្ខាបទគឺចេតនាជាហេតុវៀរចកកិរិយាប្រកាន់យកនូវវត្ថុដែលគេមិនបានអោយដោយកា ឬ ដោយវាចា។
កាមេសុ មិច្ឆាចារា វេរមណី សិក្ខាបទំ សមាទិយាមិ
ខ្ញុំព្រះកុរណាសូមសមាទាននូវសិក្ខាបទគឺចេតនាជាហេតុរៀរចាកកិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយ។
មុសាវាទា វេរមណី សិក្ខាបទំ សមាទិយាមិ
ខ្ញុំព្រះកុរណាសូមសមាទាននូវសិក្ខាបទគឺចេតនា ជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក។
សុរាមេរយមជ្ជប្បមាទដ្ធានា វេរមណី សិក្ខាបទំ សមាទិយាមិ
ខ្ញុំព្រះកុរណាសូមសមាទាននូវសិក្ខាបទគឺចេតនាជាហេតុជាទីតាំងនៃសេចក្តីប្រមាទកឺផឹកនូវទឹកស្រវឹងគឺសុវា និង មេរយ។