បទពិសោធន៏របស់ខ្ញុំ នឹងការងាររោងចក្រ

ខ្ញុំរៀនចប់ពីសកលវិទ្យាលយ័ មួយក្នុងក្រុងភ្នំពេញ ជំនាញ គ្រប់គ្រងសណ្ឋាគារ នឹង ទេសចរណ៏ ក្នុងឆ្នាំ ២០០៣។

ពី ចុងឆ្នាំ ២០០៣ រហូតដល់ដើម ឆ្នាំ ២០០៦ ខ្ញុំបានចូលធ្វើការងារនៅក្នុងសណ្ឋាគារបែប លក្ខណះគ្រួសារមួយកន្លែងនៅក្បែរផ្ទះ ដោយទទួលបានប្រាក់បៀរវត្សត្រឹមតែ ៨០ដុល្លា ប៉ុណ្ណោះ ហើយក្នុងថានះជាអ្នករត់តុ។ ប៉ុន្មានខែក្រោយមកខ្ញុំក៏បានផ្លាស់ពីអ្នករត់តុមកធ្វើជា Receptionist at Front Desk វិញដោយទទួល បានប្រាក់ខែ ១២០ ដុល្លា តែខ្ញុំត្រូវធ្វើការវេនយប់ដោយសារក្បែរផ្ទះ (5PM till 1AM) ខ្ញុំមានតួនាទី លើកទូរសព្ទ័ ទទួលកក់បន្ទប់ ឆែកបន្ទប់ ហ្នឹងគិតលុយ ពេលភ្ញៀវចាកចេញ។បទពិសោធន៏ ទាក់ទងនឹងជំនាញដែលខំរៀនអស់ ៤ឆ្នាំ!

ចាប់ពីដើមឆ្នាំ ២០០៦ ខ្ញុំចាប់ផ្តើម ប្រលូក ក្នុងការងាររោងចក្រ ហើយរោងចក្រដំបូងគេដែលខ្ញុំចាប់ផ្តើមជាមួយនុះគឺ PCCS វាជាប្រភេទរោង ដេរខោអាវ ដ៏ធំមួយ ក្នុងចំនោមរោងចក្រធំៗ ចំនួន៥ ក្នុងរាជធានីភ្នំពេញ ដែលដេរខោអាវកីឡា មាកល្បីដែលមានដូចជា ADIDAS PUMA OLD NAVY ក្នុងមុខងារជា Purchaser and Merchandiser ពេលដែលចាប់ផ្តើមវាមានអារម្មណ៏ថាពិបាកណាស់ព្រោះ ប្រើភាសាអង់គ្លេស ហ្នឹង ប្រើអីម៉ែល ថែមទៀត ក្នុងមួយថ្ងៃទទួល អីម៉ែលយ៉ាងតិច ៥០ ការងារព្រលឹមឡើងគឺអាហារព្រឹកក្លែមអីម៉ែលរាល់ព្រឹក។ ដល់ពេលធ្វើយូរៗ មានអារម្មណ៏ ថាសប្បាយហើយក៏ ជាការងារដែលមានសំពាធការងារធំគួរសម។ ធ្វើការងាររោងចក្រស្វែងយល់ពីអារម្មណ៏ កម្មករម្នាក់ អារហារថ្ងៃត្រង់ ញុំាបាយជាមួយលៀសហាល ត្រី១ដុំ ១០០០៛ ហើយបាយត្រឹមមួយកញ្ចប់ ៥០០៛ ពិតជាមានអារម្មណ៏ ថាខ្លួនគួរអោយអាសូរ! ពេលខ្លះខ្ញុំញុំាមីត្រឹមមួយចាន ១៥០០៛ ប៉ុណ្ណោះគឺរួចមួយពេល។ ពេលនេះបន្ទុក ការងារដែលខ្ញុំត្រូវទទួលខុសត្រូវនុះគឺ ទិញក្រណាត់ គ្រឿងបន្ទាប់បន្សំ ក្នុងការដេរ ហ្នឹង សំរបសំរួលឯកសារ នាំចូលទំនិញទាំងនុះ អោយមកដល់ក្នុងរោងចក្រតាមពេលដែលកំណត់។

ដើមឆ្នាំ២០០៨ ខ្ញុំបានចាកចេញ ពីPCSS ដោយសារតែនៅរោងចក្រកាលើកទឹកចិត្តហ្នឹងជំរុញមានលក្ខណះតិចបំផុតហ្នឹងស្ទើរតែគ្មានសោះទៅធ្វើការនៅ Volume cocomo ជាប្រភេទរោងចក្រ របស់កូរ៉េ អាមេរិច ដេរអាវមនុស្ស កាលីប ៗ ក្នុងរដូវក្តៅ ខ្ញុំធ្វើការនៅទីនេះក្នុងតួនាទី តាមប៉ាន់ គំរូហ្នឹងធ្វើប៉ាន់គំរូរួចផ្ញើរទៅអោយភ្ញៀវនៅ អាមេរិច តែខ្ញុំធ្វើបានមួយរយះខ្លីប៉ុណ្ណោក៏ចាកចេញពីនេះទៀត។

ខែឧសភា ២០០៨ ខ្ញុំបានចាប់ផ្តើមជាមួយហ្នឹងការងាររោងចក្រស្រាបៀរ ថៃហ្គឺ ក្នុងមុខតំនែងអ្នកទិញ(Purchasing or Logistics Assistant II) ដោយត្រូវទិញ សំភារះ ប្រូមូសិន ហ្នឹង ផ្សាយពាណិជ្ជកម្ម រយះពេលពីរឆ្នាំនៅទីនេះជាពេលដែលខ្ញុំធាត់ដូចកូនជ្រូក ធ្វើការនៅទីនេះសប្បាយណាស់ ខ្ញុំស្រឡាញ់ហ្នឹង ចូលចិត្តកន្លែងធ្វើការមួយនេះ តែវានៅឆ្ងាយ គឺកៀនស្វាយ ដល់ផ្ទះត្រូវដូរមកនៅដល់ស្ទឹងមានជយ៏ខ្ញុំក៏សំរេចចាកចេញពីទីនេះទៀត។

ខែឧសភា ២០១០ ខ្ញុំបានមកធ្វើការនៅ SL វារោងចក្របោកគក់ធំមួយ ក្នុងចំនោមរោងចក្របោកគក់ធំៗនៅភ្នំពេញ តែវាទើបតែផ្តើមបើកកន្លែងដេរ។ ហេតុនេះវាត្រូវការអ្នកទិញ ទំនិញដូចគ្នា ។ ខ្ញុំចាប់ផ្តើមធ្វើការដែលមានលក្ខណះស្រដៀងហ្នឹង ការងារ នៅ PCCS ទាំងស្រុង តែខុសគ្នាត្រង់នៅទីនេះគ្រាន់តែ រើ Office ក្នុងរយះពេលជិតបីឆ្នាំ នេះចង់ប្រាំដងហើយ។ ចុងក្រោយ ២៨ ខែកុម្ភះ ២០១៣ ផ្នែកទាំងមូលដែលទាក់ទងហ្នឹងការដេរនេះត្រូវបានបិទទាំងស្រុងដោយសារ រោងចក្រមិនអាចរកផលចំនេញបានពីផ្នែកមួយនេះ។

ខែ មិនា ១៨ ២០១៣ ខ្ញុំបានចាប់ផ្តើមធ្វើការងារ ថ្មីហើយនៅរោងចក្រមួយ ដែលមានឈ្មោះ ថា Ocean Sky ដោយត្រូវ ធ្វើជា Merchandiser and Marketing in Bright Sky tam B under Vykie. នៅទីនេះតើខ្ញុំនឹងជួបអ្វីខ្លះ? វាជារោងចក្រមួយដែល ល្បី ថាពិបាក ក្នុងការធ្វើការណាស់ ហើយជារោងចក្រមួយដែលល្បីថាគ្មានបុគ្គលិកណាធ្វើការបានលើសពីពីរឆ្នាំនុះទេ!!! ចុះខ្ញុំវិញ???

 

4 thoughts on “បទពិសោធន៏របស់ខ្ញុំ នឹងការងាររោងចក្រ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s