សន្យា
យើងតែងតែសន្យាថា នឹងមើលថែអ្នកដទៃ ហើយយើងក៏ធ្វើបាន ប៉ុន្តែពេលខ្លះយើងក៏ភ្លេចមើលខ្លួនឯង។
មុនពេលមើលថែអ្នកដទៃ យើងត្រូវចេះថែរក្សាខ្លួនឯងជាមុនសិន ស្រលាញ់ខ្លួនឯងឱ្យបានច្រើន ទន់ភ្លន់ជាមួយខ្លួនឯងឱ្យបានច្រើន។
កុំដាក់កំហិតចំពោះខ្លួនច្រើនពេក។ កុំតឹងតែងដាក់ខ្លួនឯងពេក។
នៅពេលយើងថែខ្លួនយើងបានល្អ យើងក៏នឹងអាចមើលថែអ្នកនៅជុំវិញខ្លួនបានល្អដូចគ្នាដែរ។
នៅពេលយើងភ្លេចមើលថែខ្លួនឯង រវល់តែមើលថែអ្នកដទៃ ថ្ងៃណាមួយ យើងនឹងហត់ បាក់កម្លាំង។ ពេលនោះហើយ យើងក៏បាក់ទឹកចិត្ត លែងមើលថែនរណាបានទៀតហើយ។
គ្រប់យ៉ាង គឺចាប់ផ្តើមពីខ្លួនឯង មើលថែផ្លូវចិត្តខ្លួនឱ្យរឹងមាំជាមុនសិន ហើយយើងក៏នឹងក្លាយជាបង្គោលដ៏មាំមួយក្នុងការលើកស្ទួយអ្នកដទៃ។
លឹមសន្តិភាព #អត្ថបទលើកទឹកចិត្ត
រូបភាព Pinterest
