សេចក្តីស្រឡាញ់ (ស្នេហា) នឹង ខ្ញុំ

ក្តីស្រឡាញ់

ក្តីស្រឡាញ់នឹង ខ្ញុំ ខ្ញុំជាមនុស្សស្រីម្នាក់ ដែលងាយស្រួលណាស់ ដល់ថ្នាក់ពេលខ្លះ មានគេសួរខ្ញុំថាខ្ញុំធ្លាប់មានស្នេហាអត់??? 😦 មានអ្នកខ្លះតេមកជេរខ្ញុំតែម្តង ថាខ្ញុំជាមនុស្សស្រីដែលមិនចេះស្រឡាញ់ ។ : D អុញ???? អាណាដឹងឆ្កួតទេអី???? ពេលខ្លះខ្ញុំឆ្ងល់ណាស់ ឆ្ងល់អ្នកដែលឃើញគ្នាភ្លាមស្រឡាញ់គ្នាភ្លែត តើទៅមេចរួច??? មានអ្នកខ្លះទៀតស្គាល់គ្នាតាមអនឡាញសោះ ស្រាប់តែស្រឡាញ់គ្នាកើត ហើយឈានដល់មានអាពាពិពាហ៏ក៏មាន ។ តែចំងល់របស់ខ្ញុំនៅតែគ្មានចំលើយ!!!!!!!

ខាងក្រោមនេះគឺ អត្ថនយ័របស់ពាក្យស្រឡាញ់ដែលខ្ញុំបានយកចេញពីបងហ្គូហ្គល

Love is the truth, love will never lie

Love is where your happiest tears will cry

Love can not die, shinning farther than your sight

Love is the answer that always feels right

Love can be seen and love can be heard

Love is a voice, but can never say a word

Love is eternal,it can not rest

Love is the power that brings out your best

Love is your prayers answered by God

Love is what may always even out the odd

Love is in you heart,Love is in you mind

Love always makes the world much more kind

Love is not only for the lucky ones but for all to partake

And if you love them, forgetting that will be the greatest mistake

Love should always be remembered, for the road is to long alone

And if you love them, your heart should always be their home

ភាពកក់ក្តៅ!!!!

ពេលខ្លះខ្ញុំក៏លួចសួរខ្លួនឯងថាខ្ញុំស្រឡាញ់មនុស្សស្រីដូចគ្នា???? ព្រោះខ្ញុំសំបូរមិត្តស្រីណាស់ តាំងពីរៀនរហូតចេញធ្វើការ ទើបតាមួយរយះក្រោយនេះទេដែលស្គាល់ប្រុសក្មេងមួយចំនួនគាត់ជូនមកផ្ទះវិញ គាត់មកយកពេលមានកម្មវិធីតិចតួច!!!!! តែចំលើយនុះគឺខ្ញុំមិនមែនខ្ទើយទេតែស្រីស្អាតមើលដូចគ្នាទេ 😛

ពេលខ្លះខ្ញុំយល់ថាខ្លួនឯងជាមនុស្សស្រីដែលស្រឡាញ់ខ្លួនឯងណាស់ ហើយពេលខ្លះខ្ញុំយល់ថាខ្លួនឯងល្ងង់ណាស់ អ្នកផ្ទះពេលខ្លះថាអោយខ្ញុំ បណ្តោយអោយខ្ញុំដើរលេងប៉ុណ្ណឹងហើយ នៅតែរកសង្សារមិនបាន?????ខ្ញុំបានតែញញឹមហើយដើរចេញ ប៉ុណ្ណោះ! មានពេលខ្លះទៀតខ្ញុំខ្លាចខ្លួនឯងឃុំរឿងឯងដោយសារតែរឿងពីអឌិតកាល ដែលធ្លាប់ជួប!!!!! 😀 មិនមែនទេ!!!! ដោយសារតែខ្ញុំយល់ថាខ្លួនឯងអោយនិយមនយ័ក្តីស្រឡាញ់ធំទូលាយ ហ្នឹង​មាននយ័ណាស់ រហូតដល់ថ្នាក់ខ្លួនឯងស្មានមិនដល់។

ពេលបានលឺគេនិយាយពីរឿងស្នេហាខ្ញុំស្តាប់ ហើយក៏ហីទៅ ពេលមើលរឿងស្នេហា ខ្ញុំមើលហើយក៏ហីទៅ ពេលអានប្រលោមលោក ស្នេហាខ្ញុំអានហើយក៏ហីទៅ វាហាក់ដូចជាមិនបានធ្វើអោយខ្ញុំចាប់អារម្មណ៏អីតិចសោះ!!!! 😦

មួយរយៈ​ក្រោយនេះខ្ញុំបានស្តាប់រឿងស្នេហាពីរក្នុងពេលតែមួយ !!!! រឿងមួយអ្នកនិយាយមិនទាន់បាននិយាយស្រួលផង ខ្ញុំថាអោយគាត់រហូតដល់គាត់ លេងហ៊ាននិយាយជាមួយ ព្រោះតែខ្ញុំមានអារម្មណ៏ថាគាត់កំពុងឆ្កួតនឹងស្នេហាចឹងហើយថា អោយគាត់យកប៉េ ក្រែងមានសង្ឃឹមជាថ្មី!!! មួយទៀតគ្រាន់តែជាការសង្កេតរបស់ខ្ញុំប៉ុណ្ណោះ!!!! បើនិយាយពីសង្កេតវិញ ខ្ញុំខ្សោយណាស់ ក្នុងការសង្កេតពីមនុស្សក្បែរខ្លួន!!!! ដល់ពេលនេះបានខ្ញុំដឹងថា អីយាចេះសង្កេតសកម្មភាពមនុស្សក្បែរខ្លួនដែរតើ!!!!!

ក្តីស្រឡាញ់ជាការអោយ!

ខ្ញុំសង្កេតឃើញ ការយកចិត្តទុកដាក់ ការសួរនាំ ការបារម្ភ ការចង់បាន នឹង ផុសឆ្កួតៗ ការអោយ ការណែនាំខ្លះ។ដែលធ្វើអោយខ្ញុំយល់ ថាមនុស្សប្រុសម្នាក់ បានចាប់ផ្តើម ស្រឡាញ់មនុស្សស្រីម្នាក់ទៀតហើយ តែខ្ជិលនិយាយ ព្រោះមិនមែនជារឿងខ្ញុំទេ!!!! តែខ្ញុំខ្លួនឯងបែរជាចង់លូកដៃចូលក្នុងរឿងនេះ ខ្ញុំចង់រុញស៊ីក្លូអោយចូលឡានាហហហាហហាហាហ តែស៊ីក្លូវាចាស់ពេកភ្លេចអត់បានដាក់ប្រេងម៉ាស៊ីន រុញចង់ប្រកាច់ គ្រាន់តាខ្ញុំរុញវាសន្សឹមៗដូចស្រួលជាង។

មានថ្ងៃមួយនោះមានក្មេងប្រុសម្នាក់ទៀតសួរខ្ញុំពីរឿងស្នេហានេះស្រាប់តែខ្ញុំអោយយោបល់គេតាមការយល់ឃើញរបស់ខ្ញុំតែមិនមែនទេ

អ្វីដែល ខ្ញុំប្រាប់គាត់គឺទាញបានពីការសង្កេតខាងលើទាំងអស់ នឹងរឿងដែលស្តាប់គេនិយាយរាល់ថ្ងៃ​(ក្លាយជាអ្នកចង់ដឹងរឿងគេហើយតើ) !នុះគឺ សេចក្តីស្រឡាញ់ពេលខ្លះមិនចាំបាច់ដល់ចំណាយពេលរាប់សិបឆ្នាំនុះទេ ក្តីស្រឡាញ់វាអាចកើតមានឡើងពេលមនុស្សម្នាក់ បានជួបមនុស្សម្នាក់ទៀត ដែលមានចំនុចរួមគ្នាច្រើន ហើយប្រហាក់

ប្រហែលគ្នា។ ជាពិសេសនុះម្នាក់ចង់បាន ម្នាក់មាន! កំលោះតូចឆ្លៀតសួរខ្ញុំពីបញ្ហាខ្លះទៀត ខ្ញុំមិនដឹងទេថាខ្លួនឯងមានយោបល់ មួយនេះ អោយគាត់ដោយរបៀបណា នុះគឺ ជិតកាយឆ្ងាយនិស្សយ័ ក៏ធ្វើអោយស្នេហាមួយនេះគ្មាននយ័ដែរ ខ្ញុំប្រាប់គាត់អោយ ប្រយត្ន័ប្រយែង រឿងពេលវេលា ។ គាត់តបមកវិញថាគាតឆ្លៀតអស់ពីចិត្តហើយ……..

ស្នេហាជាអ្វី????ខ្ញុំខ្លួនឯងមិនយល់ផងបែរជាអាចឆ្លើយសំនួរ របស់បណ្ឌិតបាន បានថាហេតុអីខ្ញុំអាចស្រឡាញ់គាត់ទៅរួច?????ហាហាហាហហាហាគួរអោយចង់សើច ឆ្ងល់ណាស់ដល់ចឹង????? ចំលើយរបស់ខ្ញុំនុះវាផុសមោមួយរំពេចគឺ មោពីអ្នកទាំងពីរមានចំនុចរួមដូចគ្នាច្រើន ម្នាក់ចង់បានគ្រួសារមួយដែលកក់ក្តៅ ម្នាក់មានភាពកក់ក្តៅមួយនុះប្រគល់អោយ ។ ក្រៅពីនេះអ្នកទាំងពីរកំពុងរែកអំរែកមួយស្រដៀងគ្នា​ ដល់ពេលជួបគ្នា អ្នកទាំងពីរក៏យល់ ថាដល់ពេលដាក់អំរែកនុះចុះហើយ ហើយរែកអំរែកមួយថ្មីទៀតដែលផ្តើមដោយអ្នកទាំងពីរ។ហេតុអីបានខ្ញុំឆ្លើយចេញ???? ប្រហែល ជាបានពីការស្តាប់ដឹង?? ស្តាប់ អេ ស្តាប់ ប៊ី ខ្ញុំក៏បានលទ្ឋផលមួយគាប់ចិត្តឆ្លើយប្រាប់គេ!!!!!

និទានស្នេហារបស់មហាមិត្តខ្ញុំពីរដែលខ្ញុំដឹងក្នុងពេលតែមួយសង្ឃឹមថាអាចក្លាយជាការពិតក្នុងពេលឆាប់ៗ ។ អត្ថនយ័ស្នេហា ក្នុងការគិត របស់ខ្ញុំនៅតែជាការអោយ ការសណ្តោស ការយោគយល់ ការទុកចន្លោះគំលាត ហ្នឹងភាពកក់ក្តៅ!

ជូនពរពួកគេជោគជយ័បង្កើតបានសង្គមគ្រួសារដ៏កក់ក្តៅមួយ!

ដោយសេចក្តីស្រឡាញ់

សុខុម

Love is

4 thoughts on “សេចក្តីស្រឡាញ់ (ស្នេហា) នឹង ខ្ញុំ

  1. អ៊ូយ ទើបដឹងថា អ្នកចាត់ការ តៀម អ៊ីឈុនឡូវ អាចសរសេរ អត្ថបទ រ៉ូម៉ាន់តិច ដ៏ជក់ចិត្ត​​ចឹងសោះ… សូមសរសើរដោយស្មោះ… ជូនពរ​ដូចគ្នា សូមអោយ​ឆាប់រកបាន គូគាប់ជាប់ចិត្ត និង​និស្ស័យ​ឆាប់ៗ … 🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s