អវិជ្ជាចងកាំតួសង្ខារ ចំនងតណ្ហាចារទុក្ខខ្លាំង សង្សារវែងឆ្ងាយមិនមានច្រាំង វស្សារឺប្រាំងក៏គ្មានដែរ។
កើតចាស់ឈឺស្លាប់សង្ខារជាក់ ជាប់ដោយត្រៃលក្ខណ៍ តែងប្រួលប្រែ។ ស្លាប់ទាំងអ្នកផ្សារ ចំការស្រែ ស្លាប់រាល់ថ្ងៃខែមិនចន្លោះ ។
ក្តីស្លាប់ជាធម៌តែងមានពិត ទោះពាល បណ្ឌិត ក្មេង កំលោះ មាន ក្រ ស ខ្មៅ ស្លាប់ ទាំងអស់ ស្ត្រី បុរស តែង មរណា ក្តីស្លាប់គ្មានអ្នកណាចង់បាន ចង់តែសុខសាន្តគ្រប់រូបបា ចង់រស់បានយូររយវស្សា តែអនិច្ចាមិនដូចចិត្ត។
ជីវិតនៅមានកុំជាប់ធ្នាក់ មោហៈលោភៈក្រោធងងឹត ជាប់ស្អិតក្នុងទ្រព្យនៃញាតិមិត្ត ចុងក្រោយប្រឌិតបោកប្រាស់សោះ រស់រានមានទ្រព្យកុំភ្លេចទានអោយតាមធនធានដោយចិត្តស្មោះ គឺមនុស្សទាំងឡាយស្លាប់ទាំងអស់ គិតចុះសប្បុរសសល់អ្វីខ្លះ?