រឿងរ៉ាវជីវិត

ហាលភ្លៀងហាលក្តៅជារឿងអ្នកស្រែ ស្រែកយំរកម៉ែជារឿងកូនក្មេង អស់ទ្រព្យពីខ្លួនជារឿងងប់ល្បែង ទាស់ទែងបែកផ្សែងជារឿងកំហឹង។

ល្ងង់ខ្លៅអប្បប្រាជ្ញរឿងខ្លាចសាលាឡើងតុលាការរឿងរ៉ាវក្តីប្តឹង អត់មានទ្រព្យធនរឿងជនមិនប្រឹង ង៉កងរក្រោធខឹងរឿងហ្នឹងផ្លូវចិត្ត។

ហៅគ្នាអូនបងរឿងចងស្នេហា វាលវដ្តសង្សាររឿងគួរសម្អិត ខុសត្រូវឆ្គាំឆ្គងរឿងប៉ងប្រព្រឹត្ត កិលេសបាំងបិទរឿងចិត្តមិនស្អាត។

ទ្រុស្តនឹងធម៏អាថ៏រឿងការមិនយល់ ច្រលំខុសជ្រុលរឿងដែលប្រមាទបុណ្យល្អពេកកូវរឿងត្រូវសង្វាត ឬកខ្ពស់ហួសខ្នាតរឿងមានមានះ។

រស់រងទុក្ខធ្ងន់រឿងជនក្រក្រី វក់ល្បែងស្រាស្រីរឿងប្តីភ្លេចផ្ទះ ប្រទេចទះតប់រឿងចង់យកឈ្នះ លោកមានតេជះរឿងព្រះឈ្នះមារ។

ដកស្រង់ចេញពីសៀវភៅ កំណាព្យជីវិត

និពន្ធដោយ លោកម្ចាស់ ហេងម៉េងហ៊ុយ

គង់នៅវត្តមហាមន្រ្តី កុដលេខ ២៨

4 thoughts on “រឿងរ៉ាវជីវិត

      1. ខ្ញុំដឹងតើ។ មួយរយៈក្រោយនេះ អារម្មណ៍ ចិត្តគំនិតផ្លាស់ប្ដូរអស់ហើយ។ មិនសូវចេញទៅណា បើទៅណាក៏ទៅតែម្នាក់ឯង កម្រមានការជួបជុំជាមួយមិត្តភ័ក្រ។ និយាយទៅ អត់សូវចង់សប្បាយដូចមុនទេ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s