សម្ពាយជីវិត

ដំណើរផ្លូវឆ្ងាយ ដែលជាប់ជាមួយ នឹងសម្ពាយធ្ងន់ វត្ថុច្រើនជាប់ស្មា ពិតជាលំបាកនឹងដល់ទិសដៅណាស់។ សម្ពាយគ្រួសារ សម្ពាយបងប្អូនញាតិមិត្ត ដែលត្រូវជ្រោមជ្រែង។ បើចំពោះរឿងខ្លះមិនចាំបាច់ខ្លាំង ទម្លាក់ចោលខ្លះ តែមិនបោះបង់ការទទួលខុសត្រូវទេ នៅជួយ នៅតែខ្វាយខ្វល់ជានិច្ច តែកុំដល់ថ្នាក់យឹតកខ្លួន។

សម្ពាយជីវិតយឹតជាប់ស្មា មានរឿងគ្រួសារដែលត្រូវយោង សាច់ញាតិប្អូនបងលូកដៃឈោង ជីវិតធីងធោងយោងឧបសគ្គ។

សម្ពាយការងារមមាញឹក ធ្វើការល្ងាចព្រឹកដើម្បីប្រាក់ ត្រូវមេជេស្តីឥតដែលអាក់ខានដូចគេចាក់់នឹងកាំបិត។

សម្ពាយម្យ៉ាងនោះព្រោះមិត្តភក្តិ ជនយើងជឿជាក់ជុំជិតស្និទ្ធ សុខៗដើរចេញពីជីវិត ទុកយើងអោយឋិតនៅម្នាក់ឯង។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s