ពេលវេលា

មិនស្មានថាពេលវេលាបានកន្លងទៅលឿនយ៉ាងនេះទេមែនទេ? ជីវិតក៏បានប្រែប្រួលទៅតាមពេលវេលាដូចគ្នា។ កើតចាស់ឈឺស្លាប់ ជារឿងធម្មជាតិនឹងជារឿងរបស់ជីវិតសត្វលោក

ពេលវេលាបានកន្លងផុតទៅ តាំងពី ខែមិថុនា 2011 រហូតមកដល់ពេលនេះ ខែកុម្ភះ 2022 ខ្ញុំបានបង្កើត ទំពរ័មួយនេះ បាន 11ឆ្នាំទៅហើយ ខ្ញុំបានសន្សំអត្ថបទខ្លីៗមួយចំនួនធំ ដែលមិត្តអ្នកអានអាចរកវាមកអានបានជាប្រយោជន៏ ជាការលើកទឹកចិត្ត សំរាប់ខ្លួនឯង។

ពេលវេលាបានធ្វើអោយខ្ញុំធ្លាក់ខ្លួនឈឺ ហើយចូលពេទ្យវះកាត់ពីរ ដងធំៗ មួយគឺវះកាត់ក្នុងឆ្នាំ 2018 ដុំគីសក្នុងដៃស្បូន ។ ម្តងទៀតគឺវះកាត់ ដាច់សរសៃឈាមក្នុង ខួរក្បាល 2019។

កំឡុងឆ្នាំ2019ខ្ញុំមានជំងឺមួយទៀតគឺបាក់ទឹកចិត្ត តែប្រហែលជាកំរិតស្រាលទើបធ្វើអោយខ្ញុំបានព្យាយាមស្រោចខ្លួនឯងចេញពីទ្វារមច្ចុបាន។

ខ្ញុំស្រោចខ្លួនឯងបានដោយព្យាយាម អានសៀវភៅ ស្តាប់ធម៏ នៅអោយឆ្ងាយពីមនុស្សអវិជ្ជមាន ខ្ញុំរៀនមើលមនុស្សក្នុងផ្លូវល្អ ហើយខ្ញុំរៀនមិនខ្វល់ពីសំដីរបស់មនុស្សដោយយកវាមកទុក្ខក្នុងចិត្តដូចពីមុន។

វាពិតជាបានផលមែន ខ្ញុំក្លាយជាមនុស្សចូលចិត្តស្តាប់ធម៏ អានសៀវភៅ សមាធិ ហើយក៏ក្លាយជាមនុស្សរីករាយ នឹងមានសុខភាពប្រសើរជាងមុន។

បើទោះជាវះកាត់រួចក៏ដោយអ្វីដែលស្មានមិនដល់ខ្ញុំនៅមានសរសៃប៉ោងក្នុងខួរក្បាលថែមទៀត ពេទ្យតែងតែអោយយោបល់អោយខ្ញុំវះកាត់ម្តងទៀតតែខ្ញុំបានបដិសេធរហូតមកដល់ពេលនេះ ខ្ញុំប្រែក្លាយពីខ្លាចខ្មោចមកលែងខ្លាចខ្មោច ប្រែពីស្គមមកជាជ្រូកមួយហើយ​🥰🐖🐕‍🦺🐕‍🦺

ពេលវេលាជាង10ឆ្នាំមកនេះធ្វើអោយខ្ញុំនៅសល់បានក្មួយស្រីចំនួន6នាក់សុទ្ធតែឆ្លាត ស្អាត ហើយឆ្នាស់។ ក្មួយស្រីច្បងរបស់ខ្ញុំចូលចិត្តអានសៀវណាស់ដែរពេលនេះ។

កុំអោយវែងឆ្ងាយខ្ញុំចង់ប្រាប់អ្នកថាបើសិនជាអ្នកមើលឃើញ Word press មួយនេះចូលអានផងទៅមានអត្ថបទខ្លីៗច្រើន មានទាំង ធម៏​មានទាំងរឿង ពិសេសមានរឿង របស់អ្នកនិពន្ធល្បីៗ ដែលមកពីក្រុមផ្លិតដែក (មិនមែនបងថ្លៃមហាទេព) វាជារឿង នឹងអត្ថបទលើកទឹកចិត្តដែលកំររកបានណាចា៎ ។ហើយក៏មានពំនោល កំណាព្យធម៏ ពីគុណម្ចាស់ ហេងម៉េងហ៊ុយ នឹង គុណម្ចាស់ ជួនកក្កដា។

សុខុម

ភ្នំពេញ 29-03-2022

What People Say

The way to get started is to quit talking and begin doing.

Walt Disney

It is our choices, Harry, that show what we truly are, far more than our abilities.

J. K. Rowling

Don’t cry because it’s over, smile because it happened.

Dr. Seuss

Let’s build something together.