រឿងនាងលតា

គុណនៃការរក្សាឧបោសថសីល តាំងពីក្មេងដរាបដល់ចាស់
#រឿងនាងលតា
កាលព្រះសម្ពុទ្ធបរមគ្រូ គង់នៅក្នុងជេតវនមហាវិហារ ជាអារាមរបស់អនាថ បណ្ឌិតសេដ្ឋីនាក្រុងសាវត្ថី។ កាលនោះមានធីតាម្នាក់ឈ្មោះនាងលតា ជាកូនរបស់ សាវត្ថីឧបាសក។ នាងលតាធីតានោះជាស្ត្រីមានប្រាជ្ញាឈ្លាសវៃ ចេះដឹងនូវច្បាប់ ព្រះពុទ្ធសាសនាជាច្រើនមាតាបិតាបានរៀបឲ្យមានគូស្វាមីភរិយា ក្នុងពេលដែល រៀបអាវាហមង្គលនោះបាននិមន្តព្រះសង្ឃមានព្រះពុទ្ធជាប្រធានទៅថ្វាយភត្តលុះរៀប មង្គលការហើយ ក៏បញ្ជូនឲ្យទៅនៅក្នុងសំណាក់មាតាបិតាក្មេក។
នាងលតាជាស្ត្រី មានមាយាទល្អត្រឹមត្រូវ ខំប្រតិបត្តិបំរើស្វាមីនិងមាតាបិតាដោយគោរពទាំងមាន ចិត្តអាណិតអាសូរដល់ទាសកម្មកររបស់នាង តែងចែកចាយសំពត់សាវអាវស្បៃម្ហូប ចំណីដល់ទាសកម្មករជារឿយៗវេលាថ្ងៃឧបាសថ នាងបានរក្សាឧបោសថសីលជានិច្ច ពុំដែលខានឡើយ។
ឯមាតាបិតាក្មេក ឃើញកូនប្រសារមានចរិយាល្អដូច្នោះក៏មាន សេចក្ដីស្រឡាញ់ពេញចិត្តជាទីបំផុត ព្រោះជាអ្នកមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនាដូចគ្នា។ ក្នុងកាលជាខាងក្រោយមកនាងលតានោះក៏បានធ្វើមរណកាលទៅបានទៅកើត ជាធីតារបស់ស្ដេចវេស្សវ័ណ នាស្ថានចាតុមហារាជិកាទេវលោក មានឈ្មោះ ថាលតាដូចជាឈ្មោះក្នុងស្ថានមនុស្ស។
ឯព្រះបាទវេស្សវ័ណនោះ មានព្រះរាជធីតា ៥ អង្គគឺៈ នាងលតា ១ សជ្ជា ១ បវេរា ១ អច្ឆិមុតី ១ សុត្រា ១ កាលបើនាងធីតា ទាំង ៥ នេះកើតហើយ សក្កទេវរាជក៏នាំយកទៅស្ថានត្រៃត្រឹង ឲ្យធ្វើជាបាទបរិចារិកា របស់ព្រះអង្គ តែងឲ្យនាងទាំង ៥ លេងរបាំថ្វាយទតរាល់ៗថ្ងៃ។ ថ្ងៃមួយធីតាទាំង ៥ បានជជែកគ្នាថា យើងទាំងអស់គ្នានេះអ្នកណារាំច្រៀងពិរោះល្អជាងគេ នាងមួយថាខ្លួនគ្រានបើ នាងមួយទៀតថាខ្លួនគ្រាន់បើជាងជជែកមិនដាច់ស្រេចក៏នាំគ្នាទៅថ្វាយបង្គំ ព្រះបាទវេស្សវ័ណជាបិតា ហើយទូសសួរថា បពិត្រព្រះបិតានាងខ្ញុំទាំង ៥ រូបនេះនាងណារាំច្រៀងល្អពិរោះជាងគេ? ។
ព្រះបាទវេស្សវ័ណ បានឮព្រះរាជបុត្រីសួរដូច្នោះ ហើយក៏ប្រាប់ថា ម្នាលកូនសំឡាញ់ឪពុក បើនាងចង់ដឹង ចូរនាំគ្នាទៅរាំច្រៀងក្នុងទីប្រជុំនៃទេវតាក្បែរមាត់ស្រះអនោតត្ត នាព្រៃហេមពាន្តឯណោះ ទើបដឹងប្រាកដបាន។
ព្រះរាជបុត្រីទាំង ៥ ក៏នាំគ្នាទៅរាំច្រៀងក្បែរមាត់ស្រះអនោតត្តតាម ព្រះរាជបញ្ជារបស់បិតា។ ក្នុងពេលនោះទេវតាទាំងឡាយបានដឹងដំណឹងនោះហើយ ក៏នាំគ្នាឈូឆរទៅ ប្រជុំនៅព្រៃហេមពាន្តច្រើនមីរដេដាសពេញព្រៃទាំងមូល។ ពេលនោះព្រះរាជបុត្រី ក៏ឡើងរាំ ច្រៀងម្ដងម្នាក់ៗ ដរាបដល់អស់ ៤នាក់នៅសល់តែនាងលតា មួយពុំទាន់ច្រៀងកាលបើធីតាទាំង៤នោះ ច្រៀងចប់ហើយពួកទេវតាទាំងឡាយ ក៏នៅស្ងាត់ ឈឹង ឥតឮសូរស័ព្ទសាធុការឡើយ។
បន្ទាប់ពីនោះមកនាងលតាក៏ក្រោកឡើងរាម ស្រែកច្រៀងមានសំឡេងពិរោះ ឮណែនពេញព្រៃហេមពាន្តទាំងមូល លុះរាំច្រៀងចប់ហើយ ពួកទេវតាទាំងឡាយ ក៏ស្រែកឲ្យពរស័ព្ទសាធុការឮលាន់ កក្រើកញាប់ញ័រព្រៃហេមពាន្ត។ លំដាប់នោះនាងសុត្រាជាព្រះរាជបុត្រីពៅបង្អស់ នឹងស្ងើចអស្ចារ្យក្នុងចិត្ត ទើបសួរទៅនាងលតា ជាបងថា បងបានធ្វើបុណ្យដូចម្ដេចពីជាតិមុនបាន ជាមានរូបល្អ មានសំឡេងពិរោះមានប្រាជ្ញាច្រើន?។
នាងលតាប្រាប់ថាបានជាបងមានរូបល្អមាន សំឡេងពិរោះមានប្រាជ្ញាច្រើនដូច្នោះកាលពីជាតិមុន បងបានរក្សាឧបោសថសីលតាំងពីក្មេងដរាបដល់ចាស់ ពុំដែលឲ្យដាច់ធ្លុះធ្លាយម្ដងឡើយ។
ដកស្រង់ចេញពីសៀវភៅ ខំសាងកុសល
ដោយ៥០០០ឆ្នាំ

គុណ​នៃ​ការ​រក្សា​ឧបោសថសីល តាំង​ពី​ក្មេង​ដរាប​ដល់​ចាស់ #រឿង​នាង​លតា កាល​ព្រះសម្ពុទ្ធ​បរមគ្រូ គង់​នៅ​ក្នុង​ជេតវនមហាវិហារ ជា​អារាមរបស់​អនាថ បណ្ឌិត​សេដ្ឋី​នាក្រុងសាវត្ថី។ កាល​នោះ​មាន​ធីតា​ម្នាក់​ឈ្មោះនាង​លតា ជា​កូន​របស់ សាវត្ថីឧបាសក។ នាង​លតា​ធីតា​នោះ​ជាស្ត្រី​មាន​ប្រាជ្ញា​ឈ្លាសវៃ ចេះ​ដឹង​នូវ​ច្បាប់ ព្រះពុទ្ធសាសនា​ជាច្រើន​មាតាបិតា​បាន​រៀប​ឲ្យ​មាន​គូស្វាមី​ភរិយា ក្នុង​ពេល​ដែល រៀប​អាវាហមង្គល​នោះ​បាន​និមន្ត​ព្រះសង្ឃ​មាន​ព្រះពុទ្ធជាប្រធាន​ទៅ​ថ្វាយ​ភត្តលុះរៀប មង្គលការ​ហើយ ក៏​បញ្ជូនឲ្យ​ទៅនៅ​ក្នុង​សំណាក់​មាតាបិតាក្មេក។ នាង​លតាជាស្ត្រី មានមាយាទ​ល្អ​ត្រឹមត្រូវ ខំ​ប្រតិបត្តិ​បំរើ​ស្វាមី​និង​មាតាបិតា​ដោយ​គោរព​ទាំង​មាន ចិត្តអាណិត​អាសូរ​ដល់​ទាសកម្មករ​របស់​នាង តែង​ចែក​ចាយ​សំពត់​សាវ​អាវ​ស្បៃ​ម្ហូប ចំណី​ដល់​ទាសកម្មករ​ជារឿយៗ​វេលា​ថ្ងៃ​ឧបាសថ នាង​បាន​រក្សា​ឧបោសថ​សីល​ជានិច្ច ពុំ​ដែល​ខាន​ឡើយ។ ឯមាតាបិតា​ក្មេក ឃើញ​កូន​ប្រសារ​មាន​ចរិយា​ល្អ​ដូច្នោះ​ក៏​មាន សេចក្ដី​ស្រឡាញ់​ពេញ​ចិត្ត​ជា​ទី​បំផុត ព្រោះ​ជា​អ្នក​មាន​សទ្ធា​ជ្រះថ្លា​ក្នុង​ព្រះពុទ្ធសាសនា​ដូច​គ្នា។ ក្នុង​កាល​ជា​ខាង​ក្រោយ​មក​នាង​លតា​នោះ​ក៏​បាន​ធ្វើ​មរណកាល​ទៅ​បាន​ទៅ​កើត ជា​ធីតា​របស់​ស្ដេច​វេស្សវ័ណ នាស្ថាន​ចាតុមហារាជិកា​ទេវលោក មាន​ឈ្មោះ ថា​លតា​ដូច​ជា​ឈ្មោះ​ក្នុង​ស្ថាន​មនុស្ស។ ឯព្រះបាទ​វេស្សវ័ណ​នោះ មាន​ព្រះរាជធីតា ៥ អង្គគឺៈ នាង​លតា ១ សជ្ជា ១ បវេរា ១ អច្ឆិមុតី ១ សុត្រា ១ កាល​បើ​នាង​ធីតា ទាំង ៥ នេះ​កើត​ហើយ សក្កទេវរាជ​ក៏​នាំ​យក​ទៅ​ស្ថាន​ត្រៃត្រឹង ឲ្យ​ធ្វើ​ជា​បាទបរិចារិកា របស់​ព្រះអង្គ តែង​ឲ្យ​នាង​ទាំង ៥ លេង​របាំ​ថ្វាយ​ទត​រាល់​ៗ​ថ្ងៃ។ ថ្ងៃ​មួយ​ធីតា​ទាំង ៥ បាន​ជជែក​គ្នា​ថា យើង​ទាំង​អស់​គ្នា​នេះ​អ្នក​ណា​រាំ​ច្រៀង​ពិរោះ​ល្អ​ជាង​គេ នាង​មួយ​ថា​ខ្លួន​គ្រាន​បើ នាង​មួយ​ទៀត​ថា​ខ្លួន​គ្រាន់បើ​ជាង​ជជែក​មិន​ដាច់​ស្រេច​ក៏​នាំ​គ្នា​ទៅ​ថ្វាយ​បង្គំ ព្រះបាទ​វេស្សវ័ណ​ជាបិតា ហើយ​ទូស​សួរ​ថា បពិត្រ​ព្រះបិតានាង​ខ្ញុំ​ទាំង ៥ រូប​នេះ​នាង​ណា​រាំ​ច្រៀង​ល្អ​ពិរោះ​ជាង​គេ? ។ ព្រះបាទ​វេស្សវ័ណ បាន​ឮ​ព្រះរាជបុត្រី​សួរ​ដូច្នោះ​ ហើយ​ក៏​ប្រាប់​ថា ម្នាល​កូន​សំឡាញ់​ឪពុក បើ​នាង​ចង់​ដឹង ចូរ​នាំ​គ្នា​ទៅ​រាំ​ច្រៀង​ក្នុង​ទី​ប្រជុំ​នៃ​ទេវតា​ក្បែរ​មាត់​ស្រះ​អនោតត្ត នា​ព្រៃហេមពាន្ត​ឯណោះ ទើប​ដឹង​ប្រាកដ​បាន។ ព្រះរាជបុត្រី​ទាំង ៥ ក៏​នាំ​គ្នា​ទៅ​រាំ​ច្រៀង​ក្បែរ​មាត់​ស្រះអនោតត្ត​តាម ព្រះរាជ​បញ្ជា​របស់​បិតា។ ក្នុង​ពេល​នោះ​ទេវតា​ទាំង​ឡាយ​បាន​ដឹង​ដំណឹង​នោះ​ហើយ ក៏​នាំ​គ្នា​ឈូឆរ​ទៅ ប្រជុំ​នៅ​ព្រៃហេមពាន្ត​ច្រើន​មីរដេដាស​ពេញ​ព្រៃ​ទាំង​មូល។ ពេល​នោះ​ព្រះរាជបុត្រី​ ក៏​ឡើង​រាំ ច្រៀង​ម្ដង​ម្នាក់ៗ ដរាប​ដល់អស់ ៤នាក់​នៅ​សល់​តែ​នាង​លតា មួយ​ពុំ​ទាន់​ច្រៀង​កាល​បើ​ធីតា​ទាំង​៤នោះ ច្រៀង​ចប់​ហើយ​ពួក​ទេវតា​ទាំង​ឡាយ ក៏​នៅ​ស្ងាត់​ ឈឹង ឥត​ឮ​សូរស័ព្ទ​សាធុការ​ឡើយ។ បន្ទាប់​ពី​នោះ​មក​នាង​លតា​ក៏​ក្រោក​ឡើង​រាម ស្រែក​ច្រៀង​មាន​សំឡេង​ពិរោះ ឮ​ណែន​ពេញ​ព្រៃ​ហេមពាន្ត​ទាំង​មូល លុះ​រាំ​ច្រៀង​ចប់​ហើយ ពួក​ទេវតា​ទាំង​ឡាយ ក៏​ស្រែក​ឲ្យ​ពរ​ស័ព្ទសាធុការ​ឮ​លាន់ កក្រើក​ញាប់ញ័រ​ព្រៃ​ហេមពាន្ត។ លំដាប់​នោះ​នាង​សុត្រា​ជា​ព្រះរាជ​បុត្រី​ពៅ​បង្អស់ នឹង​ស្ងើច​អស្ចារ្យ​ក្នុង​ចិត្ត ទើប​សួរ​ទៅ​នាង​លតា ជា​បងថា បងបាន​ធ្វើ​បុណ្យ​ដូចម្ដេច​ពី​ជាតិ​មុន​បាន ជា​មាន​រូប​ល្អ មាន​សំឡេង​ពិរោះ​មាន​ប្រាជ្ញា​ច្រើន?។ នាង​លតាប្រាប់​ថា​បាន​ជា​បងមាន​រូប​ល្អមាន សំឡេង​ពិរោះ​មាន​ប្រាជ្ញាច្រើន​ដូច្នោះ​កាល​ពី​ជាតិ​មុន បងបាន​រក្សា​ឧបោសថសីល​តាំង​ពី​ក្មេងដរាប​ដល់​ចាស់ ពុំ​ដែល​ឲ្យ​ដាច់​ធ្លុះធ្លាយ​ម្ដង​ឡើយ។ ដកស្រង់ចេញពីសៀវភៅ ខំសាងកុសល ដោយ៥០០០ឆ្នាំ

របស់ដែលមិនគួរប្រមាទ

_របស់ដែលមិនគួរប្រមាទមាន ៥ គឺ:
១ ..ព្រះរាជាតូច
២..កូនពស់មានពិស តូច
៣..កូនសាមណ:តូច
៤ ..កម្ទេចភ្លើងឆេះតូច
៥..បាបដ៏តូច ក៏មិនគួរធ្វើ

០៧ កើត ខែ ចេត្រ ពស២៥៦៤

សាងផ្នួសអស់ខ្លៅ ដំបៅសះជា

ផ្កាស្រុកផ្កាព្រៃ ប្រាប់ន័យជីវិត
រីកហើយក្រៀមស្វិត ជីវិតដូចគ្នា
ថ្វាយព្រះអង្គសម្មា ជ្រះថ្លាគ្រប់គ្នា
បូជាក្នុងពេល ស្តាប់ធម៌ទេសនា ។

រដូវចេត្រ វស្សា រឿងចាស់កន្លង
រឿងថ្មីមកម្តង ឆ្លងកាត់ហូរហែរ
ស្រលាញ់ពេញចិត្ត រសាត់បាត់ដែរ
ឥឡូវនៅតែ ពិសស្នេហ៍ដំបៅ ។

រឿងខ្លះប្រៀបដូច បដាចារា
គោតមី កីសា ឧបកា ប្រុសខ្មៅ
ជួបព្រះសាស្តា សិក្សាផ្លូវត្រូវ
សាងផ្នួសអស់ខ្លៅ ដំបៅសះស្បើយ ។
…….

រំពាត់នាំយសសិរី

ពេលនោះ អាមាត្រទាំងឡាយក៏បានសាទរជាមួយនឹងពាក្យជាសុភាសិតរបស់លោកគ្រូអាចារ្យ ចំណែកព្រះរាជាក៏ដឹងកំហុសរបស់ខ្លួន ហើយតែងតាំងលោគ្រូអាចារ្យក្នុងឋានៈជាបិតា។

ដោយភិក្ខុវិមលោ ផល ចាន់ថេត
អ្នកទាំងឡាយអាចទៅអានសេចក្តីពិស្តារនៅក្នុងបិដកលេខ ៥៨ ទំព័រ ១៣៩៕
១៦-០៣-ព.ស.២៥៦៤/គ.ស.២០២១

សម្តេចសង្ឃរាជជួនណាត

( វាសនាអក្សរសាស្ត្រខ្មែរ)

អក្សរសាស្ត្រខ្មែររុងរឿងដោយសាខ្មែរ
ពុំហ៊ានបែកបែរឲ្យភ្លាត់ខុស
ជនខ្មែរទាំងស្រីទាំងប្រុស
ពុំហ៊ានបង្ខុសឲ្យខូចបង់ ។

ជនខ្មែរគ្រប់គ្នាលើកតំកើង
ដំឡើងពាក្យពេចន៍ដោយផ្ចិតផ្ចង់
ខ្មែរជាក្រហស្ដខ្មែរជាសង្ឃ
ខំប្រឹងសម្រង់អក្សរសាស្ត្រជាតិ ។ (សម្តេចព្រះសង្ឃរាជ ជួនណាត)

-កុំភ្លេចការពារ កូវីដ១៩ ដោយរក្សាកាយនៅឆ្ងាយ និង
ទីប្រជុំជន ។

អនិសង្សរបស់ទាន៥យ៉ាង

២-សន្តោ សប្បុរិសោ ភជន្តិ ប្រែថា អ្នកឱ្យទាន ពួកសប្បុរសតែងចូលចិត្តសេពគប់ទាំងយប់ទាំងថ្ងៃ ដោយក្តីរាប់អានជានិច្ច

៣-កល្យាណោ កិត្តិសទ្ទោ អព្ភុគ្គច្ឆតិ ប្រែថា អ្អ្នកឱ្យទាន នឹងបានមានកេរ្តិ៍ឈ្មោះ បោះសំលេង ទៅគ្រប់ទិសគ្រប់ទីទាំងពួង

៤-វិសារទោ ឧបសង្គមតិ ប្រែថា អ្នកឱ្យទាន តែងមានចិត្តក្លៀវក្លានៅក្នុងទីប្រជុំជន ដោយមិនបានដាក់មុខចុះឡើយ

៥-កាយស្ស ភេទា បរម្មរណា សុគតឹ ឧបបជ្ជតិ ប្រែថា អ្នកឱ្យទាន កាលដែលបែកធ្លាយរាងកាយទៅ នឹងបានទៅកើតឯសុគតិភពទេវលោក យ៉ាងពិតបា្រកដជាក់ស្តែងមែន ឥតខានឡើយ ។

ព្រះធម៌ទីពឹង

🙏🏻🙏🙏Dhamma home 🌸🌸🌸

៙.ព្រះធម៌ ទីពឹង អស់ខឹង អស់ ភ័យ
ព្រៃ ធំ ត្រឈៃ បក្សី មីរ មូល
ផែនដីគ្រាន់ដើរ មិនមែនគ្រាន់ទូល
ទុក្ខ កុំ ប្រមូល មកទូលរែកឡើយ ។
ដោះស្រាយ បញ្ហា បរិញ្ញា ដឹងទុក្ខ
មាគ៌ា បរមសុខ ដឹងទុក្ខ ហ្នឹងហើយ
សមុទ្រទុក្ខ មានផ្លូវ ទូកទៅ រកត្រើយ
កុំ ស្អប់ទុក្ខឡើយ តែត្រូវដាក់ចុះ ៕៚

🙏🏻🙏🙏Dhamma home 🌸🌸🌸

តើសល់អ្វីខ្លះ

អវិជ្ជាចងកាំតួសង្ខារ ចំនងតណ្ហាចារទុក្ខខ្លាំង សង្សារវែងឆ្ងាយមិនមានច្រាំង វស្សារឺប្រាំងក៏គ្មានដែរ។

កើតចាស់ឈឺស្លាប់សង្ខារជាក់ ជាប់ដោយត្រៃលក្ខណ៍ តែងប្រួលប្រែ។ ស្លាប់ទាំងអ្នកផ្សារ ចំការស្រែ ស្លាប់រាល់ថ្ងៃខែមិនចន្លោះ ។

ក្តីស្លាប់ជាធម៌តែងមានពិត ទោះពាល បណ្ឌិត ក្មេង កំលោះ មាន ក្រ ស ខ្មៅ ស្លាប់ ទាំងអស់ ស្ត្រី បុរស តែង មរណា ក្តីស្លាប់គ្មានអ្នកណាចង់បាន ចង់តែសុខសាន្តគ្រប់រូបបា ចង់រស់បានយូររយវស្សា តែអនិច្ចាមិនដូចចិត្ត។

ជីវិតនៅមានកុំជាប់ធ្នាក់ មោហៈលោភៈក្រោធងងឹត ជាប់ស្អិតក្នុងទ្រព្យនៃញាតិមិត្ត ចុងក្រោយប្រឌិតបោកប្រាស់សោះ រស់រានមានទ្រព្យកុំភ្លេចទានអោយតាមធនធានដោយចិត្តស្មោះ គឺមនុស្សទាំងឡាយស្លាប់ទាំងអស់ គិតចុះសប្បុរសសល់អ្វីខ្លះ?