ព្រះទេពីពេជ្រភ្លេចផ្លែពុទ្រា

មានស្រ្តីអ្នកផ្សារម្នាក់ឈ្មោះនាងសុជាតាជាស្ត្រីទើបនឹងពេញវយ័ក្រមុំមានរូបស្អាត តែងទូលកញ្ច្រែងផ្លែពុទ្រាដើរពពាយនាយលក់តាមផ្លូវក្បែរព្រះរាជវាំង ។ ពេលមួយព្រះរាជាទ្រង់ បើកបង្អួចដំណាក់ទតទៅឃើញក៏គាប់ព្រះរាជហឬទយ័ ទើបអោយរាជបុរសទៅស៊ើបដំណឹងលុះដេងថានាងនៅក្រមុំក៏ទ្រង់អោយនាំនាងនោះមកអភិសេកជាឯកអគ្គមហេសី ប្រទានយសសក្តិយ៉ាងធំ លើសព្រះស្នំទាំងពួង។ នាងជាស្រ្តីដែលព្រះរាជាទ្រង់សព្វព្រះរាជហឬទយ័ណាស់ទុកស្មើនឹងដុំពេជ្រដែលមនុស្សទូទៅពេញចិត្ត។

សមយ័មួយព្រះរាជាទ្រង់ទទួលតង្វាយផ្លែពុទ្រាហើយនាយពិសេសក៏រៀបដាក់នឹងភាជន៏មាសថ្វាយទ្រង់សោយ។ ពេលនោះព្រះនាងសុជាតាអគ្គទេពីស្តេចឃើញផ្លែពុទ្រាក៏សួរព្រះរាជាថា ព្រះទេវី! នេះជាផ្លែអ្វី មូលរលីង ពណ៍ក្រហមដូចជាដុំឈាម ដាក់ក្នុងភាជន៏មាសនេះ? ព្រះរាជាទ្រង់ព្រះពិរោធមានបន្ទូលថានែនាងទេវី! កាលពីមុននាងមានក្បាល ឥតម្កុដ ស្លៀកកំណាត់សំពត់ ចាស់ ដៃកាន់ទម្ពក់បេះផ្លែពុទ្រនេះដើ់រលក់ ភ្លេចហើយឬ? នែស្ត្រីថោកទាប នាងក្តៅក្រហាយណាស់មិនព្រមចេះរីករាយនឹងសម្បតិ្តក្នុងរាជត្រកូលទេឬ?

វ៊ើយ! ពួកអាមាត្រចូរនាំស្ត្រីនេះទៅទីកន្លឺងដែលវាធ្លាប់បេះផ្លែពុទ្រាលក់វិញទៅ (កាលិង្គវគ្គ)

INCOTERM

Incoterms® Explained

EXW (Ex Works) – This type of term indicates that the seller is responsible for making the goods available at their premises, and the buyer is responsible for collecting them from there. The seller does not have to bear any costs or risks associated with transporting the goods, as this is all the responsibility of the buyer.

FCA (Free Carrier) – This type of term indicates that the seller is responsible for delivering the goods, cleared for export and packaged, to a named location. The buyer has the responsibility of arranging and paying for carriage and insurance from this point onwards.

CPT (Carriage Paid To) – This is used when the seller agrees to pay for all costs associated with the transport of goods up to a specified destination. The risk and costs associated with any further transport from that point onwards is then passed onto the buyer. This type of Incoterm is most often used in cases where the goods are delivered directly to the buyer’s door. 

CIP – (Carriage and Insurance Paid To) This requires the seller to pay for all costs associated with the transport of goods up to a specified destination, as well as for any associated insurance costs. The risk and responsibility for any further transport from that point onwards is then passed onto the buyer. This type of Incoterm is most often used when goods are shipped by air or sea. 

DAP (Delivered At Place)- This indicates that the seller is responsible for delivering the goods at a named place, cleared for importation, but not unloaded from any form of transport. The buyer then takes on responsibility for unloading costs from this point onwards.

DPU (Delivered at Place) – This requires the seller to deliver goods to a specified destination, but does not require them to assume responsibility for any additional costs such as customs duties or taxes. The buyer then assumes the risk and responsibility for unloading the goods at their end. 

DDP (Delivered Duty Paid) – This requires the seller to be responsible for all costs associated with delivering goods to a named destination, including any customs duties or taxes. The buyer is then responsible for unloading the goods at their end. 

FAS (Free Alongside Ship) – In this term, the seller must deliver the goods alongside a named vessel at the port of shipment. The buyer is responsible for loading, carriage and insurance costs from this point onwards.

FOB (Free On Board) – In this term, the seller must deliver the goods on board a named vessel at the port of shipment. The buyer then takes over responsibility for loading, carriage and insurance costs from this point onwards.

CFR (Cost and Freight) – This term is similar to CIF in that the seller pays for all costs related to loading, carriage and insurance up until delivery at a named port of destination. However, here it is assumed that the risk passes onto the buyer once shipment has been made. 

CIF (Cost, Insurance and Freight) – Here, the seller must deliver the goods to a named port of destination and pay for all associated costs including loading, carriage and insurance up to that point. The buyer then takes on responsibility for unloading the goods at their end.

These are just some of the Incoterms commonly used in international trade, and there are several others that can be employed depending on the particular circumstances surrounding a transaction. By understanding and utilizing the correct Incoterms, businesses can ensure that their international transactions are as smooth and efficient as possible. 

To ensure your business remains on the cutting edge, it’s crucial to stay abreast of Incoterms® updates and assess how they may affect you. Taking a proactive stance can help prevent costly problems further down the line – and don’t forget to seek professional legal advice when navigating new changes. You can purchase a copy of the official 2020 Incoterms® book through the International Chamber of Commerce (ICC) website.

៨ចំនុច សម្រាប់ប្រតិបត្តិខ្លួនអោយក្លាយទៅជាមនុស្សល្អ

១ ចូរព្រមព្រៀងនិងរាប់អានគ្នាអស់កាលជានិច្ច

២ ចូរផឹកសុរា និង ជក់បារី តិចបំផុតតាមអាចធ្វើទៅបាន

៣ ចូរធ្វើជាមនុស្សមានចិត្តទៀងត្រង់

៤ ចូរធ្វើជាមនុស្សមានសេចក្តីសុភាពរាបសារ

៥ កុំតាំងខ្លួនជាចៅហ្វាយ ចូរតាំងខ្លួនជាមិត្ត

៦ កុំបៀតបៀនអ្នកដ៏ទៃ

៧ កុំរុកគួនអ្នកដ៍ទៃ អោយទិញទំនិញរបស់ខ្លួន

៨ ចូរព្យាយាមធ្វើការអោយនាយជួល មានសេចក្តីពេញចិត្ត នឹងខ្លួន

ធម៍១០យ៉ាងសំរាប់អ្នកគ្រប់គ្រង (ទសពិធរាជធម៍)

១ បានដល់ការធ្វើជាអំណោយជាទូទៅ

២ ជាស្តេចនោះត្រូវតែ រស់នៅក្នុងសីល ៥ នឹង សីល ៨ ក្នុងច្បាប់ទំលាប់គ្រប់សព្វទាំងអស់

៣ ជាស្តេចត្រូវតែលះបង់សេចក្តីសប្បាយ លះបង់កិលេសតណ្ហា

៤ ធ្វើចិត្តអោយបានល្អ

៥ ញុំាញីបាបអកុសល អយុត្តិធម៍ហ្នឹងអោយអស់ទៅ

៦ តាំងចិត្ត តាំងព្រះទយ័ ហ្នឹងអោយទៅជាចិត្ត ជាព្រះទយ័កំចាត់ចោលនូវទោសកំហុសគ្រប់បែបយ៉ាង កុំអោយមាននៅក្នុងខ្លួន

៧ កុំច្រឡោត កុំខឹង កុំចងពារ ព្យាបាទ

៨ កុំបៀតបៀនប្រជាពលរដ្ឋ រឺ មនុស្សទូទៅ

៩ តោងតែមានអំណត់ អត់ធន់ ប្រឹងប្រែង មិនប្រទូស្តរ៉ាយ តនឹងប្រជាពលរដ្ឋ រឺ មនុស្សទូទៅ

១០ បានដល់ចិត្តមិនមានកំរោធ គឺមិនច្រឡោតតោតតូង ក្អេងក្អាង​ តូងតាង ស្អីៗ កណ្តាលជំនុំចំណោមប្រជាជន រឺ កណ្តាលស្រុក កណ្តាលប្រទេស នេះហើយ ជាធម៍សំរាប់មនុស្សធ្វើជាស្តេច។

និស្សយ័ល្អ ១០យ៉ាង ជាវត្ថុធាតុ សម្រាប់ជួយទំនុកបម្រុងមនុស្ស

និស្សយ័ល្អ១០ប្រការ ជាវត្ថុធាតុជួយទំនុកបម្រុងអោយធ្វើការងារបានសម្រេច ប្រសិនបើគេបានហ្វឹកហ្វឺន បណ្តុះផ្សាំនិស្សយ័នេះអោយកើតមានជាចលនានៅក្នុងខ្លួនរបស់គេគ្រប់ពេលវេលា។ និស្សយ័ល្អ១០ប្រការនេះមានដូចជា

១ មានជំនឿមុតមាំក្នុងខ្លួន

២​ មានការត្រួតពិនិត្យមើលខ្លួនឯង

៣ មានគោលដៅពិតប្រាកដ

៤ ចេះរៀបចំចាត់ការតាមគ្រោងការ

៥ ចេះសំចៃពេល និង កម្លាំងចិត្ត

៦ ស្រឡាញ់ក្នុងការសិក្សាវិជ្ជានានា

៧ មានសេចក្តីស្ទុះស្ទាអស់កាលជានិច្ច

៨ ព្រមឧទ្ទិសខ្លួនទៅក្នុងការងារ

៩ មានសេចក្តីស្មោះត្រង់ចំពោះសេចក្តីសង្ឃឹម

១០ ចេះបណ្តុះផ្សាំសេចក្តីចម្រើនអោយខ្លួនឯងគ្រប់ពេល

#សៀវភៅ សម្បទានគំនិត

#ដោយ ព្រះធម្មវិជ្ជា មុនិបាលោ ជួនកក្កដា

ធម៌ដែលនាំឲ្យកើតជាទេវតា

ធម៌ដែលនាំឲ្យកើតជាទេវតាមាន ៧ គឺ :
១- ទំនុកបម្រុង​ចិញ្ចឹម​មាតាបិតា​អស់​មួយ​ជីវិត។
២-​គោរព​រាមច្បង​ក្នុង​ត្រកូល​អស់​មួយ​ជីវិត។
៣- មាន​វាចា​ផ្អែមល្ហែម សម្តី​ពីរោះពិសា​អស់​មួយ​ជីវិត។
៤- មិនពោលពាក្យចាក់រុកស៊កសៀត មិនកុហក មិនពោលពាក្យរោយរាយឥតប្រយោជន៍ អស់មួយជីវិត ។
៥- ធ្វើបុណ្យ​ដាក់​ទាន រក្សា​ផ្ទះសម្បែង​អស់​មួយ​ជីវិត ។
៦- ពោល​ពាក្យ​សច្ចៈ​ទៀងទាត់ អស់​មួយ​ជីវិត។
៧- មិន​ក្រោធ​ខឹង មិនកើត​ទោសៈ​អស់​មួយ​ជីវិត ។

ស្តេចទេវតា ឬសក្កទេវរាជជាស្តេចទេវតានៅឋានតាវត្តិង្សសព្វថ្ងៃនេះ កាលព្រះអង្គនៅក្នុងជាតិជាមនុស្ស បានធ្វើបុណ្យ បំពេញទាន មានសទ្ធាជ្រះថ្លាដ៏បរិសុទ្ធ និងសមាទានវត្តបទទាំង៧ប្រការយ៉ាងខ្ជាប់ខ្ជួន ឬហៅថាធម៌នាំឱ្យកើតជាស្តេចទេវតា ។
ដោយអានិសង្សនៃការគោរពប្រណិប័តន៍នូវគុណធម៌ទាំង៧ប្រការនេះពេញបរិបូណ៌ដោយចិត្តសទ្ធាជ្រះថ្លាដ៏បរិសុទ្ធហើយ ក៏បានទៅកើតជាស្តេចទេវតាសោយសុខនាឋានត្រៃត្រិង្សទេវលោករហូតដល់សព្វថ្ងៃនេះ ។

រឿងព្រះតិស្សត្ថេរ

បើជនទាំងឡាយណា មិនចងសេចក្តីក្រោធនោះទុក យ៉ាងនាងកាលីយក្ខិនីនេះថា»»ជនឯណោះ បានជេរឣញ ជនឯណោះ បានវាយឣញ ជន ឯណោះ បានឈ្នះឣញ ជនឯណោះ បានលួចយកទ្រព្យរបស់ឣញទៅហើយ (ដូច្នេះ) ពៀរវេរា របស់ជនទាំងឡាយនោះ តែងស្ងប់រម្ងាប់ទៅបាន ។««


រឿងព្រះតិស្សត្ថេរ

ព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រារឰព្រះតិស្សត្ថេរ !
ព្រះថេរៈជាព្រះរាជឱរសរបស់ព្រះបិតុច្ឆា របស់ព្រះឣង្គ ។ លោកបានមកបួសជាភិក្ខុ ក្នុងព្រះពុទ្ធសាសនា នៅពេលដែលមានវ័យចាស់ជរាហើយ លោកមិនដែលធ្វើវត្តប្រតិបត្តិ គោរពចំពោះភិក្ខុឣាគន្តុកៈ ដែលមានវស្សាចាស់ជាងខ្លួន តាមព្រះធម៌វិន័យឡើយ ។

ព្រះសាស្តា ទ្រង់ត្រាស់បង្គាប់ ឲ្យព្រះតិស្សៈ សុំខមាទោសចំពោះភិក្ខុឣាគន្តុកៈទាំងនោះ តែព្រះតិស្សៈ ចចេស មិនព្រមធ្វើតាមព្រះពុទ្ធដីកា របស់ព្រះឣង្គឡើយ ។ គ្រានោះ ព្រះបរមសាស្តា ទ្រង់ត្រាស់សម្តែង នូវឣតីតនិទាន របស់ព្រះតិស្សៈ ដូចមានតទៅនេះ ៖

នៅក្នុងជាតិដែលព្រះតិស្សៈនេះ បានកើតជាតាបស ឈ្មោះ ទេវិល តថាគត បានកើតជាតាបស ឈ្មោះ នារទៈ ។ តាបសទាំងពីររូបនោះ បានឈ្លោះទាស់ទែងគ្នា យ៉ាងខ្លាំង រហូតឮដល់ព្រះរាជាក្រុងពារាណសី ស្តេចយាងទៅ ជួយរម្ងាប់ការវិវាទទាស់ទែងគ្នានោះ ហើយទ្រង់បានឲ្យទេវិលតាបស សុំខមាទោសនារទតាបស ព្រោះជាឣ្នកខុស ។ ទោះជាព្រះរាជបញ្ជា ឲ្យធ្វើយ៉ាងនេះ ក៏ទេវិលតាបស នៅតែមិនព្រមសុំខមាទោស ចំពោះនារទតាបស ទៀត នៅតែចចេស មិនព្រមស្តាប់ មិនព្រមធ្វើតាម តាំងតែពីជាតិនោះមក រហូតមកដល់ជាតិនេះ ដូច្នេះហើយ ទើបព្រះឣង្គត្រាស់នូវព្រះគាថានេះ ថា ៖

*ឣក្កោច្ឆិ មំ ឣវធិ មំ ឣជិនិ មំ ឣហាសិ មេ
យេ ច តំ ឧបនយ្ហន្តិ វេរំ តេសំ ន សម្មតិ ។

បើជនទាំងឡាយណា ចងសេចក្តីក្រោធនោះទុក យ៉ាងនេះថា »» ជនឯណោះ បានជេរឣញ ជនឯណោះ បានវាយឣញ ជនឯណោះ បានឈ្នះឣញ ជនឯណោះ បានលួចយកទ្រព្យរបស់ឣញទៅហើយ (ដូច្នេះ) ពៀរវេរា របស់ជនទាំងឡាយនោះ មិនស្ងប់រម្ងាប់បានឡើយ។««

** ឣក្កោច្ឆិ មំ ឣវធិ មំ ឣជិនិ មំ ឣហាសិ មេ
យេ ច តំ នូបនយ្ហន្តិ វេរំ តេសូបសម្មតិ ។

បើជនទាំងឡាយណា មិនចងសេចក្តីក្រោធនោះទុក យ៉ាងនាងកាលីយក្ខិនីនេះថា »»ជនឯណោះ បានជេរឣញ ជនឯណោះ បានវាយឣញ ជន ឯណោះ បានឈ្នះឣញ ជនឯណោះ បានលួចយកទ្រព្យរបស់ឣញទៅហើយ (ដូច្នេះ) ពៀរវេរា របស់ជនទាំងឡាយនោះ តែងស្ងប់រម្ងាប់ទៅបាន ។««

សុត្តន្តបិដក ខុទ្ទកនិកាយ ធម្មបទគាថា យមកវគ្គ ទី១ (បិ.៥២/ទំ.២១)

ខុទ្ទកហាសសិក្ខាបទ ១០

ខុទ្ទកបាឋសិក្ខាបទ ១០

🙏🏻ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការសម្លាប់សត្វ។
🙏🏻ខ្ញុំព្រះករុណា សូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការកាន់យកនូវវត្ថុដែលគេមិនបានឲ្យ។
🙏🏻ខ្ញុំព្រះករុណា សូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការប្រព្រឹត្តិនូវធម៌មិនប្រសើរ។
🙏🏻ខ្ញុំព្រះករុណា សូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការពោលនូវពាក្យកុហក។
🙏🏻ខ្ញុំព្រះករុណា សូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។
🙏🏻ខ្ញុំព្រះករុណា សូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការបរិភោគនូវភោជនាហារ ក្នុងកាលខុស។
🙏🏻ខ្ញុំព្រះករុណា សូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការរាំ ច្រៀង ប្រគំ និងការមើលល្បែងផ្សេងៗ ដែលជាសត្រូវដល់កុសលធម៌។
🙏🏻ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការទ្រទ្រង់ ការប្រដាប់ និងការតាក់តែងស្អិតស្អាងរាងកាយ ដោយផ្កាកម្រង គ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ។
🙏🏻ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកសេនាសនៈដ៏ខ្ពស់ (ហួសប្រមាណ) និងសេនាសនៈដ៏ប្រសើរ។
🙏🏻ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការកាន់យកនូវមាស និងប្រាក់។

រឿង នាងកាលីយក្ខិនី

រឿងនាងកាលីយក្ខិនី

ព្រះបរមសាស្តា ទ្រង់ប្រារឰស្ត្រីម្នាក់ ជាស្ត្រីឣា គ្មានកូន ។ នាងដឹងថា »ខ្លួន ប្រាកដជាមិនមានកូន ហើយនាងខ្លាចស្វាមីមានប្រពន្ធថ្មីទៀតដែលឣាចមានកូន ប្រពន្ធថ្មីនោះ នឹងមានឣំណាចធំជាងខ្លួន ទើបខ្លួនឯង សម្រេចចិត្ត ដើរទៅរកស្រីម្នាក់ យកមកឲ្យស្វាមី ធ្វើជាប្រពន្ធចុង «។

មិនយូរប៉ុន្មាន ស្ត្រីដែលនាងរកមកឲ្យស្វាមីធ្វើជាប្រពន្ធចុងនោះ ក៏ចាប់ផ្តើមមានផ្ទៃពោះ ។ ប្រពន្ធដើមនោះ ដឹងច្បាស់ថា»នាងប្រពន្ធចុងមានផ្ទៃពោះហើយ ក៏យកថ្នាំពិសមក ឲ្យប្រពន្ធចុងផឹក «។ ប្រពន្ធចុង ស្មានថា ជាថ្នាំសម្រាប់ថែរក្សាគភ៌ ក៏បានយកថ្នាំពិសនោះទៅផឹក នាងបានរលូតកូនស្លាប់ដល់ទៅពីរលើក ព្រោះថ្នាំពិសរបស់ប្រពន្ធដើម ។ ក្នុងលើក ទី៣ នាងប្រពន្ធចុង ត្រូវបានស្លាប់ទាំងខ្លួន ព្រមទាំងកូននៅក្នុងផ្ទៃ ព្រោះថ្នាំពិសរបស់ប្រពន្ធដើម ដូចជាលើក មុនៗ ដែរ ។

ស្វាមីរបស់នាង បានដឹងរឿងនោះហើយ ក៏វាយធ្វើបាបនាងប្រពន្ធដើម រហូតដល់ក្ស័យជីវិតតែម្តង ។ នាងប្រពន្ធដើម និង ប្រពន្ធចុង ពីរនាក់នេះ បានចងកម្មពៀរវេរា នឹងគ្នាម្នាក់ម្តងៗ យ៉ាងនេះ គឺ ៖

ប្រពន្ធចុង ស្លាប់ទៅ ក៏បានទៅកើតជាមេឆ្មា ឯប្រពន្ធដើម ស្លាប់ទៅ បានទៅកើតជាមេមាន់ ។ មេឆ្មា បានស៊ីពងមាន់ និង មេមាន់ ។
ប្រពន្ធដើម ស្លាប់ពីមេមាន់ បានទៅកើតជាមេខ្លា ឯប្រពន្ធចុង (មេឆ្មា)ស្លាប់ទៅ បានទៅកើតជាមេប្រើស ។ មេខ្លា បានខាំស៊ីមេប្រើស ។
ប្រពន្ធចុង (មេប្រើស) ស្លាប់ទៅកើតជានាងយក្ខិនី ឯប្រពន្ធដើម (មេខ្លា) ស្លាប់ទៅ ក៏បានកើតជានាងកុលធីតា ។ នាងយក្ខិនី (ប្រពន្ធចុង) ក៏បានចាប់កូននាងកុលធីតា (ប្រពន្ធដើម) យកទៅខាំ ស៊ីឣស់ រហូតដល់ទៅពីរលើក ។

ក្នុងលើកទីបី នាងកុលធីតា ក៏បាននាំយកកូនខ្ចី រត់គេចទៅផ្ទះដើមកំណើតរបស់ខ្លួន លុះដល់ពាក់កណ្តាលផ្លូវ ក៏ស្រាប់តែនាងយក្ខិនី (ស្រីប្រពន្ធចុង) ដេញជាប់ តាមក្រោយនាង មកប្រកិតៗ ។ នាងកុលធីតា ក្រឡេកឃើញនាងយក្ខិនី ដេញតាមជាប់ពីក្រោយខ្លួន យ៉ាងដូច្នេះហើយ ក៏មានសេចក្តីតក់ស្លុត ភ័យខ្លាចជាទីបំផុត ហើយបានរត់ចូលទៅ ក្នុងវត្តជេតពនមហាវិហារ យ៉ាងប្រញាប់ប្រញាល់ ។

ជួនជានៅពេលនោះ ព្រះសាស្តា កំពុងតែទ្រង់សម្តែងព្រះធម៌ទេសនា ឣប់រំដល់ពួកពុទ្ធបរិស័ទ ។ នាងកុលធីតា បានចូលទៅជិតព្រះសាស្តា ហើយយកកូនទៅដាក់ នៅក្បែរព្រះបាទ របស់ព្រះ ឣង្គ ក្រាបបង្គំទូលថាៈ បពិត្រព្រះឣង្គដ៏ចម្រើន ខ្ញុំព្រះករុណា សូមប្រគេនកូនតូចនេះ ដល់ព្រះឣង្គ សូមព្រះឣង្គមេត្តាទទួលយកចុះ ។ បន្ទាប់មក នាងយក្ខិនី ក៏បានមកដល់វត្តជេតពននោះដែរ ។

ព្រះសាស្តា ទ្រង់បានត្រាស់ទៅកាន់នាងទាំងពីរនោះ ថា “នែនាងទាំងពីរនាក់ ព្រោះហេតុអ្វី បានជាពួកនាង តាមចងកម្មចងពៀរនឹងគ្នា មិនចេះឈប់ឈរ យ៉ាងនេះ?” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ន ហិ វេរេន វេរានិ សម្មន្តីធ កុទាចនំ
ឣវេរេន ច សម្មន្តិ ឯស ធម្មោ សនន្តនោ ។

មែនពិត ក្នុងពេលណាៗ ក៏ដោយ ក្នុងលោកនេះ ធម្មតាពៀរទាំងឡាយ មិនដែលរម្ងាប់ ដោយការចងពៀរឡើយ ពៀរទាំងឡាយ តែងរម្ងាប់ ដោយការមិនចងពៀរ នេះជាបវេណីធម៌ ។

សុត្តន្តបិដក ខុទ្ទកនិកាយ ធម្មបទគាថា យមកវគ្គ ទី១ (បិ.៥២/ទំ.២២)

រឿង ព្រះចក្ខុបាលត្ថេរ

ធម៌ទាំងឡាយ មានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត សម្រេចមកឣំពីចិត្ត, បើបុគ្គលមានចិត្ត ត្រូវទោសៈប្រទូសរ៉ាយហើយ ទោះបីនិយាយក្តី ធ្វើក្តី ក៏ឣាក្រក់ដែរ ព្រោះឣំពើឣាក្រក់នោះឯង សេចក្តីទុក្ខ រមែងដេញជាប់ តាមក្រោយបុគ្គលនោះ ដូចជាកង់រទេះ វិលតាមដានជើងគោដែលឣូសនឹមរទេះ យ៉ាងដូច្នោះឯង ។(ធម្មបទគាថា យមកវគ្គ ទី១)


រឿងព្រះចក្ខុបាលត្ថេរ

ព្រះបរមសាស្តាទ្រង់ទេសនាប្រារឰព្រះថេរៈ ឈ្មោះចក្ខុបាល ។ កាលពីព្រះថេរៈឣង្គនេះ លោកនៅជាគ្រហស្ថ មិនទាន់បានសាងផ្នួសនោះ លោកបានទៅស្តាប់នូវព្រះធម៌ទេសនា របស់ព្រះពុទ្ធជាម្ចាស់ហើយ កើតសេចក្តីជ្រះថ្លា ក្នុងព្រះធម៌ទេសនានោះ យ៉ាងក្រៃលែង មានចិត្តប្រាថ្នាចង់បួសជាភិក្ខុ ក្នុងព្រះពុទ្ធសាសនា លុះត្រឡប់មកផ្ទះវិញ ក៏បានប្រគល់ទ្រព្យសម្បត្តិទាំងឣស់ ឲ្យដល់ប្អូនប្រុស របស់ខ្លួនស្រេចហើយ ទើបសុំលាប្អូនទៅបួស ក្នុងសំណាក់ព្រះបរមសាស្តា លុះបួសបាន ៥ ព្រះវស្សាហើយ លោកក៏បានចូលទៅ ក្រាបថ្វាយ បង្គំសុំរៀនព្រះកម្មដ្ឋាន ជាមួយនឹងព្រះសម្មាសម្ពុទ្ធ បន្ទាប់មក ក៏បានក្រាបថ្វាយបង្គំលាព្រះឣង្គទៅ បំពេញសមណធម៌ នៅក្នុងទីកន្លែងមួយដ៏ស្ងាត់ ព្រមជាមួយនឹងភិក្ខុសង្ឃ ៦០ រូប ជាបរិវារ ។

ព្រះថេរៈ លោកមានសេចក្តីព្យាយាម យ៉ាងខ្លាំងក្លាបំផុត ក្នុងការប្រតិបត្តិធម៌ លោកបានតាំងចិត្ត សច្ចាធិដ្ឋានថា
“”ឣាត្មាឣញ នឹងមិនសិង រហូត ៣ ខែ នៅក្នុងរដូវភ្លៀងនេះ”” ។

ក្នុងវស្សានោះ រោគក្នុងភ្នែក ក៏បានកើតឡើង ដល់ព្រះថេរៈ ។ គ្រូពេទ្យ បានមកជួយព្យាបាលរោគប្រគេនព្រះថេរៈ ហើយឲ្យព្រះ ថេរៈសិងបន្តក់ថ្នាំតាមភ្នែក ។ តែព្រះថេរៈ មិនព្រមសិងបន្តក់ថ្នាំ តាមលោកគ្រូពេទ្យប្រាប់សោះ ព្រោះលោកបានតាំងចិត្តស្រេចហើយ ថា នឹងមិនសិង រហូត ៣ ខែ ។ ព្រោះហេតុនោះ រោគក្នុងភ្នែក ក៏រឹងរឹតតែរកាំធ្ងន់ខ្លាំងឡើងៗ ជារៀងរាល់ថ្ងៃ ។ មិនយូរប៉ុន្មាន ភ្នែក ទាំងទ្វេ របស់ព្រះថេរៈ ក៏បានបែកធ្លាយ ខ្វាក់ងងឹតឈឹង មើលអ្វីលែងឃើញទាំងឣស់ហើយ ព្រមគ្នាជាមួយនឹងការបានសម្រេចជាព្រះឣរហន្ត- សុក្ខវិបស្សកៈ ។

លុះដល់ថ្ងៃបវារណា ចេញវស្សាហើយ ព្រះចក្ខុបាលត្ថេរ បាន ចម្រើនពរ លាពួកញាតិញោម ឧបាសក ឧបាសិកា ដើម្បីនឹងទៅគាល់ព្រះបរមសាស្តា ដែលព្រះឣង្គប្រថាប់គង់នៅ ក្នុងវត្តជេតពនមហាវិហារ ទៀបក្រុងសាវត្ថី ។ នៅក្នុងរាត្រី នៃបច្ឆិមយាម ក្រោយពេលដែលភ្លៀងរាំងហើយ ព្រះថេរៈ បានដើរចង្ក្រមទៅមកៗ ជាន់សត្វមេភ្លៀងស្លាប់ឣស់ ជាច្រើន ព្រោះលោកមើលមិនឃើញ ហើយក៏មិនមានចេតនាគិតនឹងធ្វើឲ្យសត្វមេភ្លៀងទាំងនោះស្លាប់ផងដែរ ។

ស្អែកឡើង ពេលព្រឹកព្រលឹម ក៏ស្រាប់តែមានឣាគន្តុកភិក្ខុ ជាច្រើនរូប បានចូលទៅមើលកន្លែងព្រះចក្ខុបាលត្ថេរ ហើយបានឃើញសត្វមេភ្លៀង ជាច្រើនស្លាប់ ពាសពេញទីចង្ក្រមន៍ របស់ព្រះថេរៈ ក៏បានត្មះតិះដៀលលោក ដោយប្រការផ្សេងៗ ស្រេចហើយ ក៏នាំយករឿងនេះ ទៅក្រាបទូលថ្វាយ ដល់ព្រះបរមសាស្តាទ្រង់ជ្រាប ។

ព្រះបរមសាស្តាទ្រង់ត្រាស់ពន្យល់ដល់ភិក្ខុទាំងនោះថា “ម្នាល ភិក្ខុទាំងឡាយ មរណចេតនា គឺ ចេតនាគិតនឹងសម្លាប់ មិនមានសោះឡើយ ដល់ព្រះថេរៈ ដែលជាព្រះឣរហន្តខីណាស្រព” ។

ឣាគន្តុកភិក្ខុទាំងនោះ ងឿងឆ្ងល់ បានក្រាបទូលសួរព្រះពុទ្ធជាម្ចាស់ថា “បពិត្រព្រះឣង្គដ៏ចម្រើន ព្រះចក្ខុបាលត្ថេរ ជាព្រះឣរហន្តខីណាស្រព ចុះហេតុអ្វី បានជាខ្វាក់ភ្នែក?” ។

ព្រះសាស្តា ទ្រង់ត្រាស់សម្តែងឣតីតនិទាន ថា “កាលពីឣតីតកាល ព្រះចក្ខុបាលត្ថេរ ធ្លាប់បានធ្វើជាគ្រូពេទ្យ ព្យាបាលជម្ងឺភ្នែក ។ សម័យថ្ងៃមួយ លោកគ្រូពេទ្យនោះ បានទៅព្យាបាលភ្នែក ដល់ស្រ្តីម្នាក់នៅជនបទ ។ ស្ត្រីនោះ បានសន្យាជាមួយគ្រូពេទ្យថា “បើលោកគ្រូពេទ្យឣាចព្យាបាលជម្ងឺភ្នែកនាងខ្ញុំ ឲ្យបានជាស្បើយ ដូចដើមវិញនោះ នាងខ្ញុំ ព្រមទាំងបុត្រ នឹងធ្វើជាទាសីឣ្នកបម្រើរបស់លោកគ្រូ” ។ គ្រូពេទ្យនោះ បានព្យាបាលភ្នែកនាង ឲ្យជាដូចដើមវិញហើយ ព្រោះតែនាងមិនចង់ទៅនៅបម្រើគ្រូពេទ្យនោះឯង ទើបនាងបែរជានិយាយកុហកគ្រូពេទ្យនោះថា “លោកគ្រូ ឥឡូវនេះ ភ្នែករបស់នាងខ្ញុំ វាមិនបានជាទេ វា រឹតតែឈឺលើសដើមទៅទៀត” ។

ចំណែកគ្រូពេទ្យ បានដឹងថា នាងពិតជានិយាយកុហក ដូច្នេះហើយ ក៏មានចិត្តក្រោធខឹងយ៉ាងខ្លាំង ហើយមានចេតនា ចង់ធ្វើឲ្យនាងវិនាស ទើបផ្សំថ្នាំពិសឲ្យនាងលាប ធ្វើឲ្យភ្នែករបស់នាង ខ្វាក់ទាំងគូ មើលអ្វីលែងឃើញទាំងឣស់ ។ ព្រោះបាបកម្មដែលព្រះចក្ខុបាលត្ថេរ បានធ្វើឲ្យស្ត្រីនោះខ្វាក់ភ្នែកទាំងទ្វេ ដោយចេតនានោះឯង បានជាព្រះថេរៈ ត្រូវតែទទួលនូវបាបកម្មនោះវិញ គឺ ត្រូវតែខ្វាក់ភ្នែក នៅក្នុងជាតិនេះ” ដូច្នេះហើយ ទើបទ្រង់ត្រាស់នូវព្រះគាថានេះថា ៖

»»មនោបុព្វង្គមា ធម្មា មនោសេដ្ឋា មនោមយា
មនសា ចេ បទុដ្ឋេន ភាសតិវា ករោតិវា
តតោ នំ ទុក្ខមន្វេតិ ចក្កំវ វហតោ បទំ ។««

ធម៌ទាំងឡាយ មានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត សម្រេចមកឣំពីចិត្ត, បើបុគ្គលមានចិត្ត ត្រូវទោសៈប្រទូសរ៉ាយហើយ ទោះបីនិយាយក្តី ធ្វើក្តី ក៏ឣាក្រក់ដែរ, ព្រោះឣំពើឣាក្រក់នោះឯង សេចក្តីទុក្ខ រមែងដេញជាប់ តាមក្រោយបុគ្គលនោះ ដូចជាកង់រទេះ វិលតាមដានជើងគោដែលឣូសនឹមរទេះ យ៉ាងដូច្នោះឯង ។

សុត្តន្តបិដក ខុទ្ទកនិកាយ ធម្មបទគាថា យមកវគ្គ ទី១ (បិ.៥២/ទំ.២១)