
ជីវិតអ្នករៀនរបៀនវិជ្ជា ខំប្រឹងស្ទុះស្ទាពុះពារពង្រឹង ចំណេះជាទ្រព្យជាប់ជាលំនឹង ហើយក៏ទីពឹងនៃអ្នកសិក្សា។
ខ្លះមានដើមទុនទ្រព្យធនវាល់លាន សេដ្ធីអ្នកមានសមតម្រូវការ មិនបារម្ភព្រួយព្រោះរឿងសាលា ទោះថ្លៃយ៉ាងណាគ្រួសារគេមាន។
ចំនែកអ្នកខ្លះខ្វះគ្រប់បែបយ៉ាង មិនមានសំណាងសំណល់ធនធាន គ្រួសារក្រខ្សត់ស៊ីអត់ស៊ីឃ្លាន ហេតុតែចង់រៀនឈានជ្រែកឧបសគ្គ។
ព្រោះបានដឹងច្បាស់បើខ្វះចំណេះ មិនមានតម្រេះនឹងត្រូវគ្រោះថ្នាក់ ជីវិតខ្ទេចខ្ទីប្រែអាប់ប្រឡាក់ មាសប្រាស់ឋានះត្រូវឃ្លាតពីខ្លួន។
បើមានចំណេះចំាជួយនាំផ្លូវពិតល្អពេកកូវត្រឹមត្រូវតាមក្បួន ជីវិតរុងរឿងយសស័ក្តិ
សមសួនញាតិមិត្តជិតខ្លួនខ្លបខ្លាចចេស្តា។