ម៉ែ ជាអ្នកពរពោះ
ម៉ែ ជាអ្នកបំបៅ
ម៉ែ ជាអ្នកជូតកន្ទោប
ម៉ែ ជាអ្នកមុជទឹកអោយ
ម៉ែ ជាអ្នកអោប ជាអ្នកបី ជាអ្នកលួង ជាអ្នកបំពេរ
ម៉ែ ជាអ្នកបញ្ចុកបាយ
ម៉ែ ជាអ្នកបង្រៀនអោយអង្គុយ អោយឈរ អោយចេះដើរ
ម៉ែ ជាអ្នកបង្រៀនអោយចេះនិយាយ នាំទៅរៀន
ម៉ែ ជាគ្រូបង្រៀននៅផ្ទះ
ម៉ែ ជាអ្នកអោយលុយចាយ អោយលុយរៀន
ម៉ែ ជាអ្នកជួយរៀបចំគូរស្រករអោយ
ម៉ែ ជាអ្នកជួយមើលកូនអោយ
……………………………………….នៅរៀបរាប់មិនអស់ទេពី ម៉ែ
ម៉ែ មានតែមួយ។ នៅពេលដែលយើងមិនទាន់មានកូន យើងអាចមិនដឹងថា ទំហំចិត្តស្រលាញ់របស់ម៉ែចំពោះកូនធំប៉ុនណាទេ។
នៅពេលដែលយើងមានកូន ទើបដឹងថា «កូនជាគ្រប់យ៉ាង
របស់យើង» ហើយពេលនោះក៏នឹងដឹងថា «មែជាគ្រប់យ៉ាងរបស់កូន»។
ទោះម៉ែចាស់ ម៉ែរអ៊ូច្រើន ម៉ែវង្វេង ម៉ែនៅតែជាម៉ែរបស់កូន ជាព្រះរស់របស់កូន។ ម៉ែបានសុខសប្បាយ ទើបកូនមានសុភមង្គល មានកំលាំងចិត្ត។
ស្រលាញ់ម៉ែជានិច្ចណាម៉ែ❤️ សូមម៉ែមានសុខភាពល្អ❤️