ជីវិតអ្នកលេងកន្ទុយលេខ

យល់សប្តិឃើញពស់នៅរស់ប្រាំក្បាល ពិសគួរស្រើបស្រាលស្រក់ចេញពីមាត់ ពណ៍ខ្មៅទាំងអស់ខ្លួនវែងហើយធាត់ ទន្លទេញចាំស្ទាត់រត់មាត់ដល់ថ្ងៃ។

ពស់ដល់ទៅប្រាំចាំច្បាស់ខ្ទង់ហារ ពណ៍ខ្មៅវិញណានេះលេខប្រាំបី ខ្លួនវែងហើយធំគ្មានបញ្ហាអ្វី ពិសស្រក់ដល់ដីរាសិខ្ពស់កប់។

កាត់ខ្សែហារក្រាស់ព្រោះច្បាស់ខ្លាំងពេក ភ្ញាក់ពីដំណេកញាក់ភ្នែកមិនឈប់​ គិតថាសំណាងសភ្តុតាងមានគ្រប់ ទៅទាំងព្រលប់ឈប់ផ្ទះមេឆ្នោត

 ខ្ញុំចាក់ខ្ទង់ហារជឿថាមិនខុស ដាក់តាមខ្ញុំចុះបើខុសខ្ញុំកោត​ យប់ស្តាប់វិទ្យុត្រចៀកប្រឹងផ្តោត មានអីលេខឆ្នោតចេញចំខ្ទង់សែ។

ដំបូងក្អាកក្អាយសប្បាយជាមុន ឥឡូវទុក្ខធ្ងន់ឈឺចិត្តឥតល្ហែ អស់ទ្រព្យសម្បតិ្តញាតិមិត្តលែងក្បែរ​ ផ្សងល្បែងច្រើនតែវិនាសជានិច្ច។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s